khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារលើកគ្រឹះផ្លូវថ្មីមួយខ្សែ ស្ថិតនៅភូមិដូនណូយ ឃុំទ្រាស
     
    ចែករំលែក ៖

    ថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភានិងសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយលោក ដា ទឹងប្រធានក្រុមប្រឹក្សាស្រុក និងលោក លឿង សុភក្ដិ អភិបាលស្រុក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារលើកគ្រឹះផ្លូវថ្មីមួយខ្សែ ស្ថិតនៅភូមិដូនណូយ ឃុំទ្រាស ទៅកាន់ស្រែចម្ការ ដើម្បីជួយសម្រួលដល់ប្រជាកសិករក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលនានា មានភាពងាយស្រួលទាំងរដូវវស្សា និងរដូវប្រាំង។ ក្នុងនោះ ឯកឧត្ដម បានជួយឧបត្ថម្ភថវិកាមួយចំនួនសន្រាប់ការងារជួសជុលផ្លូវនេះផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក